ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក ឃឿន ឃន មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការរងទឹកវេរ នៃដែនជម្រកសត្វព្រៃភ្នំសំកុស បានជួបឧបទ្ទវហេតុទាក់បន្លារឫស្សី របួសមុតកជ្រៅ ខណៈកំពុងធ្វើដំណើរល្បាតនៅចំណុចខ្នងម្រេះព្រៅ ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តខេត្តពោធិ៍សាត់។
ភ្លាមៗនោះ ក្រុមការងាររួមដំណើរបានសង្គ្រោះបឋម ដើម្បីឃាត់ឈាមហូរ នឹងប្រញាប់បញ្ជូនមកព្យាបាល មុខរបួសនៅមន្ទីរពេទ្យប្រម៉ោយ។ លើសពីនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង និងមន្ទីរ បានបន្តបញ្ចូនជនរងគ្រោះទៅពិនិត្យ និងតាមដានបន្ថែម នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់។
គួរបញ្ជាក់ផងដែរថា លោក សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកខេត្តពោធិ៍សាត់ឧបត្ថម្ភ ៤០០.០០០៛, លោក គង់ គឹមស្រេង ប្រធាននាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប ២០០.០០០៛ និងថវិកាមួយចំនួនទៀតពី ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងស្នាក់ការដែនជម្រកដែនជម្រកសត្វព្រៃភ្នំសំកុស៕
មតិយោបល់