ព័ត៌មានជាតិ

ម៉ូតូបុកកង់ក្រោយរថយន្តដឹកទឹកសុទ្ធវីតាល់បណ្ដាលបុរសម្នាក់បាក់ជើង

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១០៣ ចំណុចក្រោមដើមជ្រៃក្រឹម ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរចរណ៍រវាងរថយន្ត និងម៉ូតូ។

ម៉ូតូបង្កម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-9855 បើកបរដោយឈ្មោះ ហ៊ិន ប៊ុនលាង ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិកើតហេតុ។​

រថយន្តរងគ្រោះម៉ាក ម៉ុងហ្គោល ពណ៌ខៀវ ដឹកទឹកបរិសុទ្ធវីតាល់ ពាក់ស្លាកលេខ ភ្នំពេញ 2V-7610 បើកបរដោយឈ្មោះ កាន់ វណ្ណឌី ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិជំពូលវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា រថយន្តខាងលើ ធ្វើដំណើរពីត្បូងទៅជើង ចំណែកម៉ូតូបើកបរពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានជ្រុលទៅបុកកង់ក្រោយរថយន្ត បណ្តាលឲ្យដួលបាក់ជើងខាងស្ដាំ ជនរគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យព្រះកិតុមាលា។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕

មតិយោបល់