ភ្នំពេញៈ នៅវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ២៧ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រទះឃើញសពស្រ្តីម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលសង្ស័យគាំងបេះដូង។
យោងតាមប្រភពព័ត៌មានពីឪពុករបស់សពស្ត្រីខាងលើ បានបញ្ជាក់ថា កូនស្រីរបស់គាត់មានប្តីចំនួន ២នាក់ ហើយបានលែងលះគ្នាទាំងពីរ ដោយបានបន្សល់ទុកកូនប្រុសតូច អាយុក្រោម ៥ឆ្នាំ ចំនួនពីរនាក់រស់នៅជាមួយ បន្ទាប់ពីលែងលះគ្នាជាមួយប្តីក្រោយហើយ នាងតែងតែដើរចេញពីផ្ទះដោយទុកកូនឲ្យនៅជាមួយតា និងយាយហើយនាងខូចចិត្ត នឹងរស់នៅមានភាពអាម៉ាស់ទើបនាង បានសម្រេចមកជួលបន្ទប់ស្នាក់នៅត្រង់ចំណុចកើតហេតុនេះ រយៈពេលជាង ២ខែក៏កើតមានរឿងបែបនេះតែម្តងទៅ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់