ព័ត៌មានជាតិ

គោ​យន្ត​ច្នៃ​បុក​ជាមួយ​រថយន្ត​ហា​យ​ឡិន​ឌ័​រ​ បណ្តាល​ឲ្យ​របួស​មនុស្ស​៣​នាក់​ នៅ​ស្រុក​សូទ្រនិគម​

​សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ ក្នុង​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​រវាង​គោ​យន្ត​ច្នៃ​ ប៉ះទង្គិច​ជាមួយ​រថយន្ត​មា់​ក​ ហា​យ​ឡិន​ឌ័​រ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភ:​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៦​ និង​២០​ នៅ​ចំណុច​មុខ​ផ្លូវ​ចូល​ព្រ​លាន​យន្តហោះ​ថ្មី​ លើ​ផ្លូវជាតិ​លេខ​៦៤​ ស្ថិត​ក្នុងភូមិ​ដំរី​កូន​ ឃុំ​ពពេល​ ស្រុក​សូទ្រនិគម​ ខេត្ត​ សៀមរាប​ ។​

​មុន​ពេល​កើតហេតុ​ គោ​យន្ត​កែ​ច្នៃ​ដឹក​ដី​ ពណ៌​ខៀវ​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ យ៉ែ​ម​ សុខ​ណា​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្នល់​ ឃុំ​ចាន់​ស​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ បាន​បុក​ប៉ះ​ជាមួយ​រថយន្ត​ ម៉ាក​ហា​យ​ឡិន​ឌ័​រ​ ពណ៌​ទឹកមាស​ ពាក់​ស្លា​កក​លេខ​ ភ្នំពេញ​ 2S.3372
​បើកបរ​ដោយ​ឈ្មោះ​ ញ៉ែ​ម​ គឹ​ម​សេង​ ភេទ​ប្រុស​ អាយុ​៣២​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ហ្ម​សែត​ សង្កាត់​ ប៉ា​ហាល​ ក្រុង​ព្រះ​វិហារ​ ខេត្តព្រះវិហារ​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​រង​របួស​ រួម​មាន​ ១.​ឈ្មោះ​ ទី​ន​ សុ​ភ័​ក្រ​មុនី​ ភេទ​ស្រី​អាយុ​ ៣១​ឆ្នាំ​,​ ២.​ ឈ្មោះ​ រស់​ ធីតា​ ភេទ​ស្រី​ អាយុ​ ២៧​ឆ្នាំ​ អ្នក​ទាំង​២​មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​សំរោង​ ឃុំ​កំពុង​ប្រណាក​ ក្រុង​ព្រះ​វិហារ​ខេត្តព្រះវិហារ​ និង​៣.​ ឈ្មោះ​ខូ​វ​ ច​ន្នី​ ភេទ​ស្រី​ អាយុ​ ២៧​ឆ្នាំ​
​មាន​ទីលំនៅ​ភូមិ​ ពង្រ​ក្រោម​ ឃុំ​ត្នោត​ជ្រុំ​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ ។​

​លោក​វរសេនីយ៍ឯក​ ទេព​ ចាន់​ណា​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​បានឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយសារ​អ្នកបើកបរ​គោ​យន្ត​ដឹក​ដី​ បើកបរ​មិន​ប្រកាន់​ស្ដាំ​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ​ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ ។​ ចំណែក​វត្ថុ​តាង​ សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​ ៕

មតិយោបល់