ប្រជាពលរដ្ឋប្រទះឃើញកាំភ្លើង(AK)១ដើម នៅខណ្ឌដូនពេញ សង្ស័យធ្លាប់ប្រព្រឹត្តបទល្មើស ឬជាកាំភ្លើងដែលប្លុងចោលពីសម័យសង្គ្រាម

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១ព្រឹក មានប្រជាពលរដ្ឋប្រទះឃើញកាំភ្លើង(AK) មួយដើមក្នុងដីឡូតិ៍មួយកន្លែងជិតរង្វង់មូលគួចកាណុង ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីលោកពូម្នាក់ជាជាងស្តារលូម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចុះទៅស្តារលូនៅទីនោះ ក៏ចាប់បាននៅឈើមួយ រួចទាញឡើងមកខាងលើ ស្រាប់តែភ្ញាក់ព្រឺតតែម្តង ដោយសារឈើនោះគឺជា កាំភ្លើង (AK) ស្វាយបត់មួយដើមស៊េរីចាស់។ ក្រោយមករាយការណ៍ជូនអាជ្ញាធរប៉ុស្តិ៍ស្រះចក បានចុះទៅយកមករក្សាទុក ដើម្បីពិនិត្យមើលថា តើកាំភ្លើងមួយនេះធ្លាប់ប្រព្រឹត្តបទល្មើសដែលឬអត់ ឬជាកាំភ្លើងដែលប្លុងចោលពីសម័យសង្គ្រាម៕

មតិយោបល់