ព័ត៌មានជាតិ

ជនជាតិព្នង២នាក់ប្ដីប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យប្ដីរបួសធ្ងន់ប្រពន្ធស្លាប់យ៉ាងអាណោចអធ័ម

មណ្ឌលគិរី:​ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣៥នាទីរសៀល ស្ថិតនៅផ្លូវ៦៧ ទល់មុខមន្ទីអបរំយុជននិងកីឡា ក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តទិសស្របទិសគ្នា។

ជនរងគ្រោះឈ្មោះ ញៀវ ថិត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិព្នង របរកសិករ រស់ភូមិទី០៧ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជិះម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានកញ្ចក់ មានមួករងរបួសដាច់ជើង០៦ ថ្នេរស្ដាំ និងរលាត់ដៃជើងខ្លួនបន្តិច រួមដំណើរជាមួយឈ្មោះ កើន ជើប ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិព្នង មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា ស្លាប់នៅនឹងកន្លែងកើតហេតុ។

រថយន្តម៉ាក ការីស្វិត ពណ៌ស គ្មានស្លាកលេខ ត្រូវបានបើករតគេចបាត់ បច្ចុប្បន្នកម្លាំងជំនាញកំពុងតាមរុករក។

ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការក្រុង ចំណែកជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់