ព័ត៌មានជាតិ

កាន់តែហ៊ានហើយ! លោកចោរ

ភ្នំពេញ: ភ្ញាក់ផ្អើលអស់មួយក្រុង ក្នុងករណីដែលជនសង្ស័យលួចរថយន្ត រួមទាំងមានក្មេងតូចចំនួន២នាក់ នៅក្នុងរថយន្តនោះពេលនេះវរកឃើញវិញហើយ ដោយជនសង្ស័យ បានប្លុងរថយន្តចោល បន្ទាប់ពីជិះគេចខ្លួនប្រហែល១ម៉ោងជាង ។
តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា ពេលនេះរថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការនគរបាលខណ្ឌចម្ការមន ជាមួយនឹងក្មេងស្រីតូច២នាក់ក្នុងនោះមាន ម្នាក់អាយុជាង១ខួប និងម្នាក់ទៀតអាយុ១២ឆ្នាំ ពិតជាសំណាងណាស់ដោយគ្មានអ្នករបួស។ តាមការនិយាយរបស់ក្មេងស្រីអាយុ១២ឆ្នាំនោះ បានឲ្យដឹងថា នៅពេលជនសង្ស័យបើករថយន្តគេច គឺក្រុមជនសង្ស័យមានគ្មារហូតប្រហែលមនុស្ស៤នាក់ដើម្បីឈប់ប្ដូរតៃកុងសម្រាប់បើកបរ។
រហូតមកដល់វេលាម៉ោងប្រហែល៨និង០០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ មានជនមិនស្គាល់មុខបានលួចយករថយន្ត មួយគ្រឿង ម៉ាក ហាយឡែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-4126 ខណ:ពេលដែលម្ចាស់រថយន្តបានចុះទៅជាមួយប្រពន្ធ នៅកន្លែងលក់ប្រហិត នៅផ្លូវ១៤៣ កែងផ្លូវ២៧៨សង្កាត់អូឡាំពិត ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
រថយន្តនោះពុំបានពន្លត់ម៉ាស៊ីនចាក់គន្លិះទ្វារនោះទេ ដោយសារកូនតូចកំពុងគេងលក់ដោយឲ្យក្នេងស្រីអាយុ១២ឆ្នាំ ត្រូវជាបងប្អូនបង្កើតនៅមើលថែក្នុងរថយន្ត ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកឃ្លិចចូលមកបើកចេញទៅតែម្ដង ៕

 

 

មតិយោបល់