ព័ត៌មានជាតិ

បុរសម្នាក់បានកាន់រូបថតកូនស្រី មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទួសង្កែទី១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍

ភ្នំពេញៈ បុរសម្នាក់បានកាន់រូបថតកូនស្រី ក្នុងទឹកមុខស្រងូតស្រងាត់ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ បន្ទាប់ពីកូនស្រីជិះម៉ូតូមួយគ្រឿង ចេញពីផ្ទះបាត់១ថ្ងៃ ១យប់គ្មានដំណឹង។

ក្មេងស្រីដែលចេញពីផ្ទះបាត់នោះ ឈ្មោះ ភ័ណ្ឌ សុផារ៉ា អាយុ១៩ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រកាត់ដេរ មានឳពុកឈ្មោះ ភ័ណ្ឌ ផេន អាយុ៤១ឆ្នាំ មានមុខរបរមេការសំណង់ និងម្តាយឈ្មោះ រួន សារ៉ន អាយ៣៩ឆ្នាំ មានមខរបរ នៅផ្ទះអ្នកទាំ៣នាក់ ស្នាក់នៅបន្ទាប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិកោះចេក ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ម៉ូតូដែលកូនស្រី ជិះទៅនោះម៉ាកស៊ុយសាគីនិក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1HQ-1708 និងទូរស័ព្ទ ម៉ាក អាយហ្វូន១គ្រឿង។

បើតាមឪពុកក្មេងស្រី បានឲ្យដឹងថា នៅវេលាវេលាម៉ោង១និងរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ០១៩ កូនស្រីរបស់គាត់ បានសុំលុយម្តាយគេចំនួន៥ដុល្លារ ទៅលេងផ្ទះមិត្តភក្តិនៅខណ្ឌសែនសុខ ដោយប្រាប់ម្តាយថា សុំទៅតែ១ម៉ោងទេ ត្រឡប់មកផ្ទះវិញហើយ។

លុះរហូតដល់ម៉ោង២រសៀល មិនឃើញត្រឡប់មកផ្ទះវិញ ម្តាយក៏បានតេទូរស័ព្ទទៅលេខកូនស្រី ដោយប្រាប់ថា កូនឆាប់ប្រញាប់មកផ្ទះវិញជិតល្ងាចហើយ ពេលនោះកូនស្រីបានឆ្លើយតបមកម្តាយវិញថា ចាំបន្តិចទៀតកូនត្រឡប់ទៅផ្ទះវិញហើយ។

ប្រភពបានបន្តថា រហូតដល់ម៉ោង៣ និង៣០នាទីរសៀលថ្ងៃដដែល ម្តាយបានតេទៅលេខទូរស័ព្ទ កូនស្រីម្តងទៀត ស្រាប់តែតេលែងចូល ហើយរូបគាត់ និងប្រពន្ធ បានជិះម៉ូតូដើររកគ្រប់ច្រកល្ហក តែរកមិនឃើញរហូតដល់ម៉ោង១១ និង០០នាទីយប់ថ្ងៃដដែល រូបគាត់និងប្រពន្ធ បានរត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែទី១ ឲ្យជួយអន្តរាគមន៍៕

មតិយោបល់