ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀន ក្នុងផ្ទះសំណាក់សួនថ្មដា ឃាត់ខ្លួនបានបុរសជនជាតិថៃ និងខ្មែរចំនួន២នាក់

កោះកុង: ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ផ្ទះសំណាក់ សួនថ្មដា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ប្រតិបត្តិការនេះ មានការចង្អុលបង្ហាញពីលោក សំឃិត វៀន ស្នងការ និងលោកព្រះរាជាអាជ្ញា ប៊ូ ប៊ុនហាង បានធ្វើការឆែកឆេរផ្ទះសំណាក់ខាងលើ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់៖
ទី១.ឈ្មោះ ម៉ានីពេជ្រ ចំរ៉ាត់ ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិថៃ ជាមេការ
ផ្ទះសំណាក់សួនថ្មដា
ទី២.ឈ្មោះ គង់ លីខិត ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ នាងកុកឃុំប៉ាក់ខ្លង ហើយបានដកហូតវត្ថុតាងរួមមាន
ថ្នាំញៀនម៉ាទឹកកក ចំនួន១កញ្ចប់តូច , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ និងឧបករណ៍សម្រាប់ជក់មួយចំនួន ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យគ្រឿញៀនខេត្ត ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់