ព័ត៌មានជាតិ

បុរសជនជាតិទំពួនម្នាក់ជំពាក់លុយធនាគារច្រើនពេកសម្រេចចិត្តអត្តឃាតទាំងវ័យក្មេង

រតនគិរីៈ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទីរសៀល មានករណីអត្តឃាត(ចងក)សម្លាប់ខ្លួន ត្រង់ចំណុចចម្ការស្វាយចន្ទីរបស់ខ្លួន ស្ថតិនៅខាងក្រោយសាលាបឋមសិក្សា ភូមិស៊ើង ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ទីង ម៉ុញ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ដោយសារជំពាក់លុយធនាគារច្រើនពេកពុំមានលុយសង បន្ទាប់មកបានសម្រេចចិត្តទៅផឹកស្រាស្រវឹង នៅផ្ទះប្អូនថ្លៃហើយក៏បានដើរទៅចម្ការស្វាយចន្ទីចង.កតែម្តង។

ក្រោយកើតហេតុនគរបាលជំនាញ បានចុះទៅធ្វើកោសល្យវិច័យលើសាកសពឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ហើយក៏បានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិដើមភាគតិច៕

មតិយោបល់