ព័ត៌មានជាតិ

នោះ! ចាំមើលក្មេងស្ទាវ ហ៊ានទៀតឬយ៉ាងណា

កំពត: យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថាសូមជម្រាបជូនដល់សាធារណ:ជនទាំងអស់មេត្តាជ្រាបថាស្នងការដ្ឋានមានសេចក្ដីត្រេកអរដែលបានទទួលព័ត៌មានក្នុងបណ្តាញសង្គមអំពីមានក្រុមក្មេងស្ទាវនាំគ្នាបង្ហោះម៉ូតូពេញផ្លូវនៅចំណុចរូបសំណាក់លោកយាយម៉ៅ(ចំណុចនេះប្រព័ន្ធទូរស័ព្ទគ្មានសេវាដើម្បីទំនាក់ទំនង)ក្នុងរមណីយដ្ឋានបូកគោជុំវិញបញ្ហាទាំងអស់នេះយើងខ្ញុំសូមបញ្ជាក់ថាតំបន់រមណីយដ្ឋាននេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឋានសួគ៌បូកគោដោយប្រើប្រាស់កម្លាំងសន្តិសុខឯកជនសហការជាមួយកម្លាំងនគរបាលយើងខ្ញុំនៅចំណុចសំខាន់ៗមួយចំនួន។ដោយលក្ខណ:ភូមិសាស្ត្រក្នុងរមណីយដ្ឋានធំទូលាយទើបបណ្តាលឲ្យក្រុមក្មេងទំនើងឆក់ឱកាសធ្វើសកម្មភាពបង្ហោះម៉ូតូប៉ះពាល់ដល់សណ្ដាប់ធ្នាប់នេះតែម្តង។ករណីនេះសមត្ថកិច្ចយើងនឹងបង្កើនវិធានការទប់ស្កាត់ដើម្បីរក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនបងប្អូនភ្ញៀវទេសចរណ៍មកលេងកម្សាន្តសប្បាយ៕

 

មតិយោបល់