ព័ត៌មានជាតិ

ទៀតហើយ! ពលរដ្ឋរិះគន់ចៅហ្វាយខណ្ឌដង្កោ និង ខណ្ឌមានជ័យ ដែលសង្ស័យភ្លេចនៅសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ

ភ្នំពេញ: តាមសេចក្តីរាយការណ៍ នៅវេលាម៉ោង៧និង២០នាទី យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣៧១​ ទល់មុខនិងក្លោងទ្វារវត្ត ពោធិ៍ញ្ញាណ ដែលមានព្រំប្រទល់ខណ្ឌមានជ័យនិងខណ្ឌដង្កោ មានការសង់រោងបុណ្យពាក់កណ្តាលផ្លូវបង្កឲ្យមានការកកស្ទះចរាចរណ៍រាប់ម៉ោង ធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវនោះរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរមូលដ្ឋានយ៉ាងខ្លាំងប្រហែលជារោងបុណ្យនោះមានខ្សែរឬខ្នងធំជាងចៅហ្វាយខណ្ឌឬយ៉ាងណាទើបហ៊ានសង់រោងបុណ្យដែលសង្ស័យថាអាជ្ញាធរទាំងនោះភ្លេចនៅសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ។
សូមបញ្ជាក់ផងដែរថានេះមិនមែនលើកទីមួយទេដែលពលរដ្ឋរិះគន់គឺជារឿងរាប់មិនអស់ទៅហើយ៕

 

មតិយោបល់