ខេត្តព្រៃវែងៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២០និង៣០នាទី នៅចំណុចបរិវេណបុណ្យឡើងអ្នកតា ស្ថិតភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ពាក់ព័ន្ធលួចកាត់ខ្សែក ។
ជនរងគ្រោះ ឈ្មោះ ចក់ ពុទ្ធិរាជ ភេទប្រុស អាយុ១ឆ្នាំ ម្ដាយដែលពរកូន ឈ្មោះញ៉ ស្រីនិច្ច អាយុ២០ឆ្នាំ ភូមិតាលៃ ឃុំគ ស្រុកព្រៃឈ ខេត្តកំពង់ចាម មុខរបរ សេះកន្ត្រក។ ជនសង្ស័យ ឈ្មោះសុខ មាស ភេទប្រុស អាយុ១៩ឆ្នាំ ភូមិ ប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
វត្ថុតាង ខ្សែក ចំនួន២ខ្សែ ថ្នាំងអំពៅចំនួនមួយខ្សែ ទំងន់ ១ជីកន្លះ (ប្លាទីន) មួយខ្សែទៀតទម្ងន់ ប្រហែល១ជី ថ្នាំងអំពៅ (ប្លាទីន)។
តាមសភាពរឿងហេតុ ៖ មុនពេលកើតហេតុ ម្តាយពរកូនឈរមើលគេគប់ប៉េងប៉ោង ពេលមានឱកាសល្អ ជនសង្ស័យក៏យកកន្ត្រៃកាត់ផ្ដាច់យកខ្សែក ពេលនោះជនរងគ្រោះឃើញ ក៏ចាប់ជនសង្ស័យ យកមកប្រគល់អោយសមត្ថកិច្ចតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង៕

មតិយោបល់