ព័ត៌មានជាតិ

ភ្លើងប្រចណ្ឌ!! និស្សិតបញ្ចប់បរិញ្ញាបត្រនៅប្រទេសក្រៅម្នាក់ សម្រេចចិត្តបញ្ចប់ជីវិត ដោយចង.កសម្លាប់ខ្លួន

ភ្នំពេញ: យុវជនម្នាក់ ខូចចិត្តព្រោះតែប្រចណ្ឌជាមួយសង្សារ បានដាច់ចិត្តបញ្ចប់ជីវិត ដោយចង.កសម្លាប់ខ្លួនឯងទាំងនៅវ័យក្មេង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ផ្ទះលេខ៤០៨ ផ្លូវលំ ក្រុម៥ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ម ភក្ត្រា អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់បរិញ្ញាបត្រ នៅប្រទេសក្រៅ រស់នៅផ្ទះកើតហេតុ ។

តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា យុវជនរងគ្រោះ បានស្រឡាញ់គ្នាជាមួយនារីម្នាក់ឈ្មោះ ជ័យ សុខស្រីនាថ អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពបានបន្តទៀតថា អស់រយ:ពេល៦ខែមកហើយ ក្រោយពីពួកគេទាំង២នាក់ ស្រឡាញ់គ្នា តែសម្ព័ន្ធភាពស្នេហ៍ ហាក់ដូចជាមិនចុះសម្រុងគ្នា ដោយសារភាគីខាងប្រុស មានចិត្តមួយប្រចណ្ឌច្រើន ឈ្លោះគ្នាជាញឹកញាប់ រហូតមកដល់យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ មុនកើតហេតុ ពួកគេទាំង២នាក់ លេងឆាត ដោយប្រើវីដេអូខលជាមួយគ្នា ដោយសារអំណាចនៃចិត្តផ្ទុកពេញទៅដោយភ្លើងប្រចណ្ឌ កើតជារឿងជម្លោះគ្នាតាមទូរស័ព្ទ យុវជនខាងលើ បានប្រាប់ទៅសង្សារ ខ្លួនថា នឹងចងកសម្លាប់ខ្លួន ហើយក៏ស្ងាត់បាត់ បិតទូរស័ព្ទទៅ។

ដោយមិនអស់ចិត្តនាងជាសង្សារ ទូរស័ព្ទមករកយុវជនរងគ្រោះ ចូលហើយតែមិនលើក មិនអស់ចិត្តសង្ស័យ ក្រោយពីឮថា ចង.កសម្លាប់ខ្លួនហើយ នាងក៏ទូរស័ព្ទទៅ ម្តាយរបស់យុវជនវិញ ខណ:ដែលកំពុងលង់លក់ ក្នុងដំណេកនៅបន្ទប់ផ្សេងគ្នា ប្រាប់ដំណើររឿង ទើបម្តាយស្ទុះងើបទៅមើល កូនប្រុសដែលនៅក្នុងបន្ទប់ម្នាក់ឯង គ្រាន់តែបើកទ្វារ ពុទ្ធោ ! កូនប្រុសជាទីស្រឡាញ់ ដាច់ចិត្តធ្វើបែបនេះ ដោយយកខ្សែមកចង.កភ្ជាប់ នឹងប្រហោងឥដ្ឋខ្យល់ស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោទាំងក្រុមគ្រួសារ នាំគ្នាកាត់ខ្សែចំណងទម្លាក់ដាក់ចុះ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យមើលជាក់ស្តែង ។

តាមការបំភ្លឺពីនាងជាសង្សារ បានឲ្យដឹងថា យុវជនខាងលើ ប្រចណ្ឌច្រើន ចោទប្រកាន់ថា នាងបែកចិត្ត ទៅមានអ្នកផ្សេង ទើបឈានដល់វិប្បដិសេរី ដក់ជាប់ក្នុងចិត្ត ទោះជាព្យាយាម បញ្ចុះបញ្ចូល ប្រាប់ហេតុផលយ៉ាងណាក្តី តែនៅមិនជឿ រហូតដល់យប់មុនកើតហេតុ ខឹងនាងខ្លាំងពេក តាមទូរស័ព្ទ ហើយប្រាប់ថា ចងកសម្លាប់ខ្លួនហើយ រួចក៏បិតទូរស័ព្ទទៅ។ ពេលនោះនាង ទូរស័ព្ទចូលហើយតែមិនលើក ទើបទូរស័ព្ទទៅប្រាប់ម្តាយរបស់យុវជនរូបនេះ ឲ្យទៅជួយមើលក្នុងបន្ទប់ ទើបឃើញជាក់ស្តែង បង្កឲ្យភ្ញាក់ផ្អើលតែម្តង ។

វត្តមាននាងជាគូសង្សារ នាព្រឹកថ្ងៃទី១៦ ខែមិថុនានេះ នៅផ្ទះកើតហេតុ រន្ធត់ស្លុតចិត្ត ស្រែកទ្រហោយំ មិនគួរណា គិតខ្លីបែបនេះ ដុតធូប៣សរសៃ បួងសួង សូមឲ្យយុវជនសង្សារ ទៅឲ្យស្ងប់ចិត្ត ដោយសារតែរឿងស្នេហា ភ័ន្តច្រឡំ ក្នុងភ្លើងប្រចណ្ឌ ។ ជុំវិញការធ្វើអត្តឃាត របស់យុវជនខាងលើ ធ្វើឲ្យក្រុមគ្រួសារ រន្ធត់ស្លុតចិត្ត ខំជំរុញ បណ្តុះបណ្តាល ឲ្យបានរៀនសូត្រ ក្នុងប្រទេស រហូតដល់ក្រៅប្រទេស ប៉ុណ្ណឹងហើយ មិនគួរណាគិតខ្លីយ៉ាងនេះទៅវិញ ម្តាយស្រែកទ្រហោយំ ឱបសពកូនប្រុស ទាំងក្តីមិនអស់ចិត្ត។

សាកសពជនរងគ្រោះ ក្រោយការពិនិត្យ កោសល្យវិច័យ របស់សមត្ថកិច្ច ជំនាញ គ្រូពេទ្យ ឃើញថា ពិតជាស្លាប់ខ្លួន ដោយធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់