ព័ត៌មានជាតិ

ផ្អើលអស់មួយហាងបន្ទាប់ពី….

ភ្នំពេញ: រថយន្តមួយគ្រឿង បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា បានបុកម៉ូតូរ៉ឺម៉កលក់សាច់អាំង បណ្តាលឲ្យក្រឡាប់ផ្ងារជើង នៅមុខខារ៉ាអូខេរត់ជាន់ជើងគ្នា និងមានមនុស្ស៣នាក់រងរបួសស្រាល កាលពីវេលាម៉ោង១២ និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅមុខហាងខារ៉ាអូខេសែនរីករាយ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ1AF-4377។ចំណែករ៉ឺម៉កលក់សាច់អាំងនៅជិតហាងខារ៉ាអូខេសែនរីករាយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉កលក់សាច់អាំង កំពុងឈប់នៅចំហៀងហាងខារ៉ាអូខេសែនរីករាយ ហើយនារីជាបុគ្គលិក បានគ្នាឈរទិញ ស្រាប់តែរថយន្តខាងលើ បើកក្នុងស្ថានភាពស្រវឹង ទិសដៅពីជើងទៅត្បូង ជាមួយល្បឿនយ៉ាងលឿន ទៅបុករះរ៉ឺម៉កលក់សាច់អាំង បណ្តាលឲ្យក្រឡាប់ផ្ងារជើងនៅមុខហាងខារ៉ាអូខេ ធ្វើបុគ្គលិកប្រុសស្រី កំពុងអង្គុយទទួលភ្ញៀវរងរបួសស្រាលចំនួន៣នាក់។

ភ្លាមៗណោះ រថយន្តបង្កមិនទាន់អស់ល្បឿនទេ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយព្យាយាមបើករត់ ត្រូវប្រជាពលរដ្ឋឃាត
ជាប់។

ក្រោយពេលកើតហេតុ ភាគីខាងរ៉ឺម៉កលក់សាច់អាំង និងជនរងគ្រោះជាបុគ្គលិកហាងខារ៉ាអូខេខាងលើ បានសម្របសម្រួល ជាមួយភាគីបង្ក ដោយខាងជនរងគ្រោះជាបុគ្គលិកហាង សុំសំណងចំនួន១០០ដុល្លារ ចំណែកឯភាគីរងគ្រោះខាងរ៉ឺម៉កលក់សាច់អាំង សុំសំណងចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់