ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូបណ្ដាលឲ្យមនុស្សប្រុសស្រីស្លាប់និងរបួស នៅខេត្តព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបុកប៉ះគ្នា
នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨១~១៨២។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូ០១គ្រឿងម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-5206 ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបានរេចង្កូតទៅឆ្វេងដៃបុកម៉ូតូ០១គ្រឿងម៉ាក ហុងដា គ្មានស្លាកលេខ ពណ៌ខ្មៅ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរ ម៉ូតូហុងដា ស្លាកលេខ 1L-5206 ឈ្មោះ គឹម សារិន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ចំណែកឈ្មោះ គង់ ក្លូត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកបើកបរម៉ូតូ ហុងដា គ្មានស្លាកលេខ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ។
រីឯឈ្មោះ ចាន់ សុភ័ក្រ្ត ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នករួមដំណើរពីក្រោយគ្មានស្លាកលេខ ស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ចុះវាស់វែងយកវត្ថុតាង យកទៅរក្សាទុកដើម្បីដោះស្រាយបន្ត៕

មតិយោបល់