ព័ត៌មានជាតិ

Ronaldo សង្ស័យ​ថា​មិន​អាច​បង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្រប​ខណ្ឌ Champions League

អេ​ស្ប៉ាញ​៖ កីឡាក​រវ័យ ២៩​ឆ្នាំ សញ្ជាតិ​ព័រ​ទុ​ហ្គាល ដែល​រងរបួស​សរសៃ​ពួរ​ជើង បន្ទាប់​ប្រកួត​ស្មើ ជាមួយនឹង​ក្លិប Real Valladolid កាលពី​ថ្ងៃ​ទី ៧ ខែ ឧសភា ឆ្នាំ ២០១៤ កន្លងទៅនេះ ហើយ​ក៏​ត្រូវបាន​គេ​រំពឹងថា នឹង​បញ្ចូល​ឲ្យ​លេង ជាមួយនឹង Espanyol កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ម្សិលមិញ ។​

​ទោះបីជា​គ្រោងទុក​នឹង​បង្ហាញ​ខ្លួន​លេង ជាមួយនឹង ក្លិប Espanyol ក៏ប៉ុន្តែ​របួស​សរសៃពួ​រ​ជើង បាន​រើ​ឡើងវិញ ក្នុងអំឡុង កម្តៅ​សាច់ដុំ និង មិន​ត្រូវបាន​អ្នក​ចាត់ការ​ទូទៅ អនុញ្ញាតិ​ឲ្យ​លេងឡើយ​។​

​របួស​ចុងក្រោយ​របស់ Ronaldo ត្រូវបាន​គេ​សង្ស័យថា នឹង​មិន​អាច​បង្ហាញ​ខ្លួន លេង ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នា​ក្របខណ្ឌ Champions League ដែល​ប៉ះ​ជាមួយនឹង Atletico នៅ​ថ្ងៃ​ទី ២៥ ឧសភា ខាងមុខ ។​

​អតីត​អ្នកលេង​ដ៏​អស្ចារ្យ​ក្លិប​បិសាច​ក្រហម រូប​នេះ​ត្រូវការ​គ្រាប់​បាល់​តែ ១ គ្រាប់ យ៉ាងច្រើន ក្នុង​ក្របខណ្ឌ La Liga ដោយ​សរុប​នឹង​បាន ៣២ គ្រាប់ ដើម្បី​ទទួលបាន​ទ្រនាប់ជើង មាស ប្រជែង​ជាមួយ​នឹង​ខ្សែប្រយុទ្ធ​ហង្ស​ក្រហម Liverpool កីឡាករ Luis Suarez ដែល​បច្ចុប្បន្ន​កាល​មាន ៣១ គ្រាប់ ៕​
Ronaldo

មតិយោបល់