ព័ត៌មានជាតិ

រន្ធត់ចិត្តណាស់! រត់សុខៗស្រាប់តែដួលស្លាប់មួយរំពេច

កំពង់ឆ្នាំង: នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវក្រាលគ្រួសក្រហម ភូមិទួលក្រឡាញ់ សង្កាត់/ក្រុងកំពង់ឆ្នាំង កើតមានករណីមនុស្សរត់ដួលស្លាប់។

ជនរងគ្រោះឈ្មោះ លន់ ចាន់ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

យោងតាមការពិនិត្យរបស់កម្លាំងជំនាញលើជនរងគ្រោះ ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ និងការបំភ្លឺពីសាក្សីឃើញហេតុការណ៍ និងការអះអាង របស់ឪពុកម្តាយសាច់ញ្ញាតិ បានប្រាប់សមត្ថកិច្ចថា កូនគាត់មានជំងឺប្រចាំកាយ (សសៃរប្រសាទ) សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់