ព័ត៌មានជាតិ

ឆ្លៀតឱកាសម្ចាស់មិនបានចាក់សោផ្ទះ ជនសង្ស័យផ្លោះរបងចូលសំងំលួចសម្ភារៈអស់ជាច្រើន

កណ្ដាល: កាលពីវេលាម៉ោង ១០និង១៧នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីលួចត្រង់ចំណុច ផ្ទះជនរងគ្រោះភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឡន វិមុល្លីការ្យ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។
ជនសង្ស័យឈ្មោះ ឃួន ចាន់នីតា ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
-ម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ស៊េរីឆ្នាំ ២០១២ ពាក់ផ្លាកលេខកំពង់ចាម ១J.០២១៤ (របស់ជន រងគ្រោះ)។
-កាបូបដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនរងគ្រោះ) ។
-ប័ណ្ណសម្គាល់យានយន្តចំនួន០១សន្លឹក(របស់ជនរងគ្រោះ)។
*សម្ភារ:បាត់បង់
-កុំព្យូទ័រឡេបថប ចំនួន១គ្រឿង។
-ទូរស័ព្ទដៃម៉ាកNចុចពិលពណ៌ខ្មៅចំនួន១គ្រឿង។

ដំណើររឿង៖ នៅវេលាកើតហេតុ ពេលដែលជនរងគ្រោះចាក់សោរទ្វាររបងផ្ទះរួចតែមិនបិទទ្វារផ្ទះ ពេលនោះស្រាប់ជនសង្ស័យបានផ្លោះរបងចូលទៅសំងំក្នុងផ្ទះជាន់ក្រោម រីឯជនរងគ្រោះនៅជាន់ខាងលើ បន្ទាប់មកពេលដែលជនរងគ្រោះដេកលង់លក់ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពលួចយកសម្ភារ:ដូចបានរៀបរាប់ ហើយយកកូនសោទ្វារដែលជនរងគ្រោះ ទុកនៅលើតុចាក់ចេញជិះគេចខ្លួនបាត់។

ក្រោយពីទទួលបានពត៌មានភ្លាមសមត្ថកិច្ច បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់