ព័ត៌មានជាតិ

Huawei រកចំណូលពីទូរស័ព្ទបានជាង $១២ពាន់លាន

ក្រុមហ៊ុនចិន Huawei បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០១៤ ដោយប្រាក់ចំណូលកើនឡើងកើនឡើងខ្ពស់ លើសពីការរំពឹងទុក ជាពិសេសគឺប្រាក់ចំណូលបានមកពីអាជីវកម្មទូរស័ព្ទចល័ត។

នៅក្នុងឆ្នាំ ២០១៤ Huawei រកប្រាក់ចំណូសរុបបានចំនួន ៤៦,៤ពាន់លានដុល្លារអាមេរិក ដោយចំណេញសុទ្ធ ៤,៥ពាន់លានដុល្លារអាមេរិក ក្នុងនោះ Huawei បានបញ្ជាក់ថា ប្រាក់ចំណូលដែលបានមកពីអាជីវកម្មទូរស័ព្ទចល័តក្នុងឆ្នាំ ២០១៤ មានចំនួន ១២,២ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជិត ៣៣ភាគរយ។

នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនបាន ៧៥លានគ្រឿង ដែលជាតួលេខមួយខ្ពស់សម្រាប់ Huawei ហើយរំពឹងថា នៅឆ្នាំ ២០១៥ នេះនឹងកើនឡើងលើសឆ្នាំមុនទៀត។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែមេសា ខាងមុខនេះ ក្រុមហ៊ុន Huawei រៀបចំព្រឹត្តិការណ៍ធំមួយនៅក្នុងទីក្រុងឡុងដ៍ ដោយត្រូវបានគេរំពឹងថា នឹងបង្ហាញស្មាតហ្វូន P8 ដែលមានអេក្រង់ ៥អ៊ីង RAM ទំហំ 3GB និងមានកាមេរ៉ាទំហំ 13មេហ្គាភិចសែល៕

huawei

មតិយោបល់