កោះកុងៈ នៅវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាល នៃអធិការស្រុកស្រែអំបិល បានឃាត់ខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ សៀង ខួច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល បានធ្វើសកម្មភាព ផ្លោះរបងចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋឈ្មោះ រ៉ាត់ មុំ ភេទស្រី អាយុ ៣៦ឆ្នាំ (មានទីលំនៅភូមិ-ឃុំ ជាមួយជនសង្ស័យ) ដោយក្នុងគោលបំណងចូលលួចសម្ភារ និងទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះ និងកម្មករឃើញ រាយការណ៍ជូនសមត្ថកិច្ច ឃាត់ខ្លួន ។
ករណីនេះ កម្លាំងជំនាញ កំពុងសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕


មតិយោបល់