ព័ត៌មានជាតិ

ផ្ទៃដី៣០០ហិកតា នៅស្រុកជាំក្សាន្ដ ត្រូវបានអង្គភាពជំនាញស៊ីម៉ាក់ដោះមីនរួច

ព្រះវិហារៈ នៅព្រឹកថ្ងៃទី១៦ឧសភា២០១៦ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទៃដីចំនួន៣០០ហិកតាក្នុងចំណោមផ្ទៃដីដោះគ្រាប់មីនចំនួន៥ពាន់ ហិកតា ដែលអង្គភាពស៊ីម៉ាក់ ដោះមីនរួច ប្រគល់ជាជំហានទី១ ជូនក្រុមការងារពិសេសថ្នាក់ ប្រចាំព្រំដែនប្រាសាទព្រះវិហារ រួចហើយ កាលពីថ្ងៃទី១០ឧសភាថ្មីៗនេះ។ អង្គការស៊ីម៉ាក់កំពុងបន្តរាវរក និងដោះគ្រាប់មីនបន្តទៀត ដើម្បីឈានទៅបញ្ចប់គម្រោងដោះមីនចំនួន៥ពាន់ហិកតា។

អាជ្ញាធរមូលដ្ឋានបានបន្តថា ក្រុមការងារពិសេសថ្នាក់ជាតិ នឹងរៀបចំបែងចែកផ្ទៃដីដែលដោះមីនរួចឲ្យទៅប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិ ធម្មជាតិ សម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ក្នុងមួយគ្រួសារទទួលបានរបបគោលនយោបាយដីកសិកម្មបន្ថែមចំនួន០២ហិកតា សម្រាប់ធ្វើស្រែចម្ការ ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែប្រសើរ។

មន្ត្រី អង្គការស៊ីម៉ាក់បានឲ្យដឹងថា ផ្ទៃដីដែលបោសសម្អាតគ្រាប់មីនរួចមានចំនួន៣ រយហិកតា លើឃុំចំនួន០២ គឺឃុំយាង និងឃុំកន្ទួត។ ប្រភពបន្តថា ភូមិកំពេញ ឃុំយាង មានផ្ទៃដីដោះមីនរួចចំនួន៧០ភាគរយ និងភូមិស្រអែមត្បូងមានផ្ទៃដីដោះមីនរួចចំនួន៣០ភាគរយ លើផ្ទៃដីដោះមីនរួចចំនួន៣រយហិកតា។

មន្ត្រី ដដែលបញ្ជាក់ថា លទ្ធផលបោសសម្អាតផ្ទៃដីមានគ្រាប់មីន បានចំនួន៣០០ហិកតាគិតចាប់តាំង ពីថ្ងៃទី១១ មីនា ដល់ ១០ ឧសភា ឆ្នាំ២០១៦៕

security-rsp01-03-20167

មតិយោបល់