កំពង់ធំៈ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៤០នាទីទៀបភ្លឺមានករណីអត្តឃាត (ចង.ក)សម្លាប់ខ្លួន ស្ថិតក្នុងភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ សូ សារាវុធ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីនគរបាលប៉ុស្តិ៍ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទីលំនៅនៅភូមិកើតហេតុ។
ដំណើររឿង៖ យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ កែវ សៀង អាយុ ៤៩ឆ្នាំ ជាប្រពន្ធរបស់សពថា កន្លងមកប្ដីរបស់ខ្លួនតែងតែត្អូញត្អែរ មិនសូវស្រួលខ្លួននោះទេ ពេលហូបបាយរួចហើយ គាត់ចេះតែមានអាការៈហើមពោះឆ្អល់ពោះតឹងណែន ហើយគាត់ចេះ តែដើរនិយាយប្រាប់មិត្តភក្តិគាត់ថា៖ មិនរស់បានយូរនោះទេ។ លុះនៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង១៥នាទី ខ្លួនបានឲ្យថ្នាំឈឺ ក្រពះ ទៅប្ដីលេបមួយសន្ទុះ ក្រោយមកបានសួរទៅប្ដីថា រាងគ្រាន់ហើយនៅ ប្ដីឆ្លើយថា រាងគ្រាន់បន្តិចហើយក៏នាំគ្នាសម្រាក នៅក្នុងលំនៅដ្ឋានខ្លួន ប្រហែលវេលាម៉ោង ៥ទៀបភ្លឺ មិនឃើញប្តីនាំកូនជិះម៉ូតូដើររកដល់វត្តចំបក់ជ្រុំ មិនឃើញក៏ត្រឡប់មកផ្ទះវិញ បានដើរសួរអ្នកជិតខាងក៏ថា មិនឃើញ ឮសូតែឆ្កែព្រុសខ្លួនក៏ដើរមើលតាមរបងផ្ទះខាងលិច ក៏បានប្រទះឃើញប្តីរបស់ខ្លួនចងកនឹងមែកស្វាយដោយខ្សែនីឡុង ពណ៌ខ្មៅជើងផុតពីដី ខ្លួនឃើញដូច្នេះ ក៏បានដើរទៅហៅបងប្អូនជិតខាង ឲ្យមកជួយពិនិត្យមើល និងបានយកកាំបិតមកកាត់ខ្សែយកប្តីទៅដាក់ក្នុងផ្ទះក្រែងនៅរស់ តែបានស្លាប់បាត់ទៅហើយ រួចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពីទទួលបានព័ត៌មានភា្លម ក្រុមកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល លោកមេភូមិ និងញាតិមិត្តនៃសព ដើម្បីពិនិត្យកោសល្យវិច័យ មានស្នាមទ្រុឌ ពណ៍ក្រម៉ៅ ១សង់ទីម៉ែត្រព័ទ្ធក ខាងមុខរាងបញ្ឈិតទៅក្រោយ ក្រៅពីនេះលើដងខ្លួនពុំឃើញមានស្លាកស្នាមអ្វីកត់សំគាល់ឡើយ ហើយសន្និដ្ឋានថា ពិតជាស្លាប់ដោយចង.កសម្លាប់ខ្លួនប្រាកដមែន បន្ទាប់មកក៏ធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ មានជំងឺប្រចាំកាយ៕
មតិយោបល់