ព្រះសីហនុៈ នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២តោនកន្លះ ស្លាកលេខ ព្រះសីហនុ 3A-3233 បុកគូទរថយន្តកុងតឺន័រ ពីក្រោយស្លាកលេខ ភ្នំពេញ 3D-5493 យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចខាងមុខ មានអ្នកស្លាប់ និងរបួសជាច្រើននាក់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី៨ កញ្ញា នេះ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ១៩០-១៩១ ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ។ ខណៈនេះរថយន្តសង្គ្រោះកំពុងចេញទៅសង្គ្រោះជាបន្តបន្ទាប់។
ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕









មតិយោបល់