ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះម៉ដ្ឋ

កណ្តាលៈ ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើអំពីឈើ ដំបូល និងជញ្ជាំងប្រកស័ង្កសី បានត្រូវអគ្គិភ័យឆាបឆេះរងការខូចខាតទាំងស្រុង សង្ស័យដោយសារទុស្សេខ្សែភ្លើង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ជាង៣រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប៉ូលិសមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ ធ្វើអំពីឈើ ហើយជញ្ជាំង និងដំបូលប្រកស័ង្កសី មានម្ចាស់ឈ្មោះ ថុង រឹម ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ករណីនេះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ រួមមាន ផ្ទះមួយខ្នង រងការខូចខាតទាំងស្រុង ទូរទស្សន៍មួយគ្រឿង ទូរដាក់ខោអាវមួយ កង្ហារ២គ្រឿង ឆ្នាំងដាំបាយ១ និងលុយចំនួន៣៥ម៉ឺនរៀល។

ប្រភព័ត៌មានពីប្រជាពលេដ្ឋក្បែរផ្ទះកើតហេតុ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងជាង១រសៀល ឈ្មោះ ថុង រឹម (ម្ចាស់ផ្ទះរងគ្រោះ) បានដើរទៅលេងផ្ទះមីង នៅភូមិជាមួយគ្នា និងបានប្រាប់កូនដែលនៅអង្គុយមើលទូរទស្សន៍ថា បើឈប់មើលបិទទូរទស្សន៍ផង និយាយរួចក៏ដើរទៅផ្ទះបាត់ទៅ។ លុះបានប្រហែលជាកន្លះម៉ោង ក៏ឃើញកូនដែលអង្គុយមើលទូរទស្សន៍បានទៅដល់ផ្ទះមីងដែរ ភ្លាមនោះឈ្មោះ ថុង រឹម (ម្ចាស់ផ្ទះរងគ្រោះ) បានសួរថា បិទទូរទស្សន៍នៅ? កូនឆ្លើយថា បិទរួចហើយ ស្រាប់តែនៅវេលាម៉ោងជាង៣រសៀលថ្ងៃដដែល មានក្មេងបួនទៅប្រាំនាក់បានរត់ទៅប្រាប់ឈ្មោះ ថុង រឹម ថា ភ្លើងឆេះផ្ទះមីងឯងហើយ ភ្លាមនោះឈ្មោះ ថុង រឹម ត់មកផ្ទះក៏ឃើញភ្លើងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ ហើយអ្នកជិតខាងកំពុងតែជួយពន្លត់តែពន្លត់ តែមិនជួយទាន់ បណ្ដាយឲ្យឆេះផ្ទះទាំងស្រុងនៅសល់តែគ្រោងផ្ទះ។

ករណីនេះ ប៉ូលិសបានសន្និដ្ឋានថា គឺផ្តើមចេញពីទុស្សេខ្សែភ្លើង ហើយស្របពេលម្ចាស់ផ្ទះមិននៅផង ទើបមិនអាចពន្លត់ទាន់៕

photo_2016-05-25_19-17-29 photo_2016-05-25_19-17-25 photo_2016-05-25_19-17-20

មតិយោបល់