ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបើករថយន្ត Lexus RX300 ស្លាក់លេខ ភ្នំពេញ 2AX-8982 ពន្លះរបាំងថ្មពុះចែកទ្រុងផ្លូវ

ភ្នំពេញ: នៅវេលាម៉ោង ១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ស្រវឹងស្រាបើករថយន្ត Lexus RX300 ពន្លះរបាំងថ្មពុះចែកទ្រុងផ្លូវ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភំ្នពេញ។

ដំណើរឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកខាងលើ ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AX-8982 ធ្វើដំណើរពីកើតទៅលិច បើកបរដោយបុរសម្នាក់ និងនាក់រួមដំណើរពីរនាក់ទៀតយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុងោកមួយភាំងរេចង្កូតបុក និងរបាំងថ្មពុះចែកទ្រុងផ្លូវពេញទំហឹង មិនបណ្ដាលឲ្យមានអ្នករបួសទេ គ្រាន់តែខូចខាតរថយន្ត។

ក្រោយកើតហេតុសមកិច្ច ចុះវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនីតិវិធី៕

មតិយោបល់