ព័ត៌មានជាតិ

មុខសញ្ញាកាច់សោកម៉ូតូយ៉ាងសកម្មតាមបណ្តាខេត្ត ត្រូវមកអស់លក្ខណ៍នៅក្រុងកំពង់ចាម

កំពង់ចាម: កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រស្មុគស្មាញងាយរងគ្រោះ ក្នុងក្រុងកំពង់ចាម ពេលល្បាតមកដល់ចំណុចសាលាកសិកម្ម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក៏ប្រទះឃើញមុខសញ្ញាសង្ស័យចំនួន២នាក់ និងមធ្យោបាយដែលមានភិនភាគធ្លាប់ធ្វើសកម្មភាព លួចកាច់សោរម៉តូកន្លងមក ដែលសមត្ថកិច្ចជំនាញកំណត់បានបម្រុងធ្វើសកម្មភាព លួចកាច់សោរម៉ូតូបន្តទៀត ត្រូវលោក អ៊ឹង ប៊ុន អធិការក្រុងអធិការនគរបាលក្រុងកំពង់ចាម បញ្ជាឲ្យកម្លាំងអន្តរាគមន៍ពិសេសក្រុង ដឹកនាំដោយអធិការរងព្រហ្មទណ្ឌក្រុង សហការជាមួយកម្លាំងជំនាញខេត្ត បង្រ្កាបបានមុខសញ្ញា ចំនួន០២នាក់ បានទាន់ពេលវេលាដែលជាមុខសញ្ញាសកម្ម មានឧបករណ៍ និងសម្ភារ:សម្រាប់កាច់សោរម៉ូតូជាប់នឹងខ្លួនថែមទៀតផង ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

ជនសង្ស័យទី១ឈ្មោះ សុខ សុភ័ក្ត្រ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ជនសង្ស័យទី២ឈ្មោះ ឈន ម៉ារ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្ពប ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ និងបានដកហូតមធ្យោបាយម៉ូតូចំនួន១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1HO-7121 ស្លាកលេខម៉ូតូ ចំនួនមួយ កំពង់ស្ពឺ 1K-9459 និងឧបករណ៍សម្រាប់កាច់សោកម៉ូតូ យកទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ ។

យោងតាមចម្លើយសារភាពបឋម របស់ជនសង្ស័យទាំង២នាក់ បានសារភាពថា៖ កន្លែងមកពួកគេធ្លាប់ធ្វើសកម្មភាពលួចកាច់សោរកម៉ូតូ នៅក្នុងក្រុងកំពង់ចាម បានចំនួន ៥លើកគឺ៖
-លើកទី១: កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៤៥នាទី លួចកាច់សោរកម៉ូតូ នៅចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
-លើកទី២: កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទី លួចកាច់សោរកម៉ូតូ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
-លើកទី៣: កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងមិនចាំ លួចកាច់សោរកម៉ូតូ នៅចំណុចភូមិ២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
-លើកទី៤ : កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី ត្រង់ចំណុចផ្ទះលក់សណង់ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
-លើកទី៥ : កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទី ប៉ុនប៉ងលួចម៉ូតូ នៅចំណុចសាលាកសិកម្ម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

សូមបញ្ជាក់៖ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូបានហើយ ពួកគេយកទៅលក់នៅក្រុងភ្នំពេញ ៕

មតិយោបល់