ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីដឹកជ្រូកកាត់ព្រៃនាំចូលពីប្រទេសវៀតណាម

ស្វាយរៀង: នៅវេលាម៉ោង ៩និង៤៣នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង នៃអធិការដ្ឋាននគរបាលស្រុករមាសហែក រួមជាមួយកម្លាំងប៉ុស្តិ៍ព្រំដែនតំបន់ដូង សហការជាមួយមន្ត្រីគយ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីដឹកជ្រូក ៤ក្បាលនាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់ ត្រង់ចំណុចផ្លូវកាត់ព្រៃ ខាងជើងច្រកទ្វារតំបន់ដូងប្រមាណ ៣គីឡូម៉ែត្រ ស្ថិតភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ជនសង្ស័យទី១មានឈ្មោះ សោម វាសនា ភេទប្រុស និងទី២ឈ្មោះ សោម ឆេរ៉ាន់ ភេទប្រុស មានទីលំននៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ។

បច្ចុប្បន្នជនស្ស័យ រួមទាំងវត្ថុតាងជ្រូក ៤ក្បាល និងម៉ូតូ ២គ្រឿងត្រូវនាំយកទៅរក្សាទុកនៅប៉ុស្តិ៍ច្រកទ្វារតំបន់ដូង ដើម្បីប្រគល់ឲ្យជំនាញបសុពេទ្យសត្វ ធ្វើការពិនិត្យ និងចាត់ការតាមនីតិវិធី៕

មតិយោបល់