ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ ប៉ះគ្នាជាមួយរថយន្ត Range Rover នៅក្រុងព្រះសីហនុ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ងត៍ ប៉ះគ្នាជាមួយរថយន្ត Range Rover នៅមុខផ្លូវចូលអូរអារ៉េវ ត្រង់ចំណុចរនាំងពុះចែកទ្រូងផ្លូវផ្សារឃ្លាំងលើ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ ហេតុការណ៍នេះ កើតឡើងព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។

ក្រោយកើតហេតុសមត្ថកិច្ច ចុះសម្របសម្រួលចរាចរណ៍ និងសម្រួលភាគីទាំងសងខាង ករណីនេះបណ្តាលរថយន្ត Rang ខូចកញ្ចក់ខាងឆ្វេង និងក្រពិតផ្នែកខាងឆ្វេងផងដែរ៕

មតិយោបល់