សត្វខ្ទីងមួយក្បាលដែលអ្នកទេសចរប្រទះឃើញត្រង់ចំណុចតំបន់វាលខ្នង នៃដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ ឥឡូវបានបាត់បង់ជីវិតហើយ។
សត្វខ្ទីងមួយក្បាលនេះ ត្រូវគេឃើញមានជាប់អន្ទាក់នៅនឹងជើង ដែលធ្វើឱ្យវាមិនអាចផ្លាស់ទីបាន ហើយក្រុមអ្នកដើរព្រៃបាន Solo Landscape បានបង្ហោះសារផ្ញើរជូនអង្គការសង្គ្រោះ ជីវិតសត្វព្រៃ Wildlife Alliance ឱ្យចុះមកជួយ ប៉ុន្តែជាអកុសលទំនងជាវាជាប់អន្ទាក់យូរថ្ងៃ ហើយរាងកាយរបស់វាស្គមស្គាំងដោយសារអត់ចំណីវាក៏បានបាត់បង់ជីវិត បើទោះជាអង្គការបានធ្វើដំណើរដោយ Helicopter ប្រញាប់មកជួយសង្គ្រោះវាយ៉ាងណាក្ដី។


មតិយោបល់