កំពតៈ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីការឃាត់ទោចក្រយានយន្តដែលបំពាក់បំពង់ស៊ឺម៉ាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងភ្លើងឡាស៊ែរគឺនៅតែបន្តក្នុងរយៈពេល០៥ថ្ងៃឃាត់បានចំនួនសរុប៥៥គ្រឿងក្នុងនោះ៖
១-ក្រុងកំពត៤៣គ្រឿង
២-ស្រុកទឹកឈូ០១គ្រឿង
៣-ស្រុកកំពង់ត្រាច០៥គ្រឿង
៤-ស្រុកបន្ទាយមាស០៥គ្រឿង
៥-ស្រុកអង្គរជ័យ០០គ្រឿង
៦-ស្រុកឈូក០០គ្រឿង
៧-ស្រុកដងទង់០១គ្រឿង
៨-ស្រុកជុំគីរី០០គ្រឿង
ដើម្បីបង្កលក្ខណៈងាយស្រួលក៏ដូចជាការថែរក្សាសណ្ដាប់ធ្នាប់ល្អពិសេសធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានស្នងការដ្ឋាននគរបាលខេត្តកំពតសូមធ្វើការអំពាវនាវដល់បងប្អូនយុវវ័យទាំងអស់ដែលកន្លងមកមានការប្រើប្រាស់ទោចក្រយានយន្តដោយបំពាក់នូវបំពង់ស៊ីម៉ាំងលាន់ទ្រហឹងអឺងកងនិងភ្លើងឡាស៊ែរជាហេតុធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ក៏ដូចជាភាពស្ងប់ស្ងៀមនិងភ្ញាក់ផ្អើលក្នុងការធ្វើចរាចរណ៍តាមដងផ្លូវដែលបង្កឲ្យមានគ្រោះថ្នាក់!សូមមេត្តាចូលរួមអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នានិងសូមប្រេីប្រាស់ទោចក្រយានយន្តតាមលក្ខណៈបច្ចេកទេសដើម្បីជៀសវាងនូវការកែច្នៃ៕
មតិយោបល់