កំពង់ចាមៈ សាលាដំបូងខេត្តកំពង់ចាម បានសម្រេចចេញដីការឲ្យឃុំខ្លួន លេខ ៦៦៩ ត.ព្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ សម្រេចឃុំខ្លួនជនជាប់ចោទទៅពន្ធនាគារខេត្ត ដោយអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមនីតិវិធីនៃច្បាប់។
សូមរំលឹកថានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទី ជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ ភារិទ្ខ ១៩/ប មុខរបរបុគ្គលិកលក់បារី មានទៅលំនៅភូមិឬស្សីចារ ឃុំថ្មគ្រែង ក្រុងក្រចេះ ខេត្ដក្រចេះ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ចាម ឃាត់ខ្លួនពីបទលួច (សម្ភារ:) នៅសាលាគថ្លង់ ខេត្ដកំពង់ចាម ដែលជារបស់កូនសិស្សក្នុងសាលាគថ្លង់ ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាម យកអស់កុំព្យួទ័រយួរដៃ(ឡេបថប) ចំនួន២គ្រឿង និងទូរស័ព្ទដៃម៉ាក: ឃេមហ្វូន(ចុចពិល) ១គ្រឿង ជាកម្មសិទ្ធរបស់ជនរងគ្រោះ បច្ចុប្បន្នជនល្មើស ត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារខេត្តកំពង់ចាមហើយ៕
មតិយោបល់