ព័ត៌មានជាតិ

រថយន្ត​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​រ៉ឺម៉ក​កង់​៣​ចំ​ពេញទំហឹង​រងរបួស​ធ្ងន់​ម្នាក់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​៣​បាន​រងរបួស​ធ្ងន់​ខណៈ​កំពុង​ជិះ​ធ្វើ​ដំណើរ​ហើយ​បត់​រ៉ឺម៉ក​ម៉ូតូ​ត្រឡប់​ក្រោយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ចំ​ពេញទំហឹង​ធ្វើអោយ​រ៉ឺម៉ក​ម៉ូតូ​កង់​៣​ក្រឡាប់​ច្រ​ង៉ា​ង ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែរ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បឹង​ព្រលឹត តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​៣ បាន​ជិះ​ធ្វើដំណើរ​តាម​បណ្ដោ​ផ្លូវ​លេខ​២១៤ ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​រ៉ឺម៉ក​ម៉ូតូ​ក៏​បាន​បត់​ឆ្វេង​បំរុង​ត្រឡប់ក្រោយ ខណៈនោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​ចំ​រ៉ឺម៉ក​កង់​៣​ចំ​ពេញទំហឹង​បាន​ធ្វើ​អោយ​បុរស​ជា​អ្នករត់​ម៉ូតូ​រ៉ឺម៉ក​កង់​៣​ប៉ើង​ខ្ទាត​និង​ក្រឡាប់​រ៉ឺម៉ក​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ស្រមោល​។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ ចំណែក​រ៉ឺម៉ូ​តូ​ម៉ូតូ​សមត្ថកិច្ច​បាន​រក្សាទុក​នៅ​ប៉ុស្ដិ៍​នគរបាល​បឹង​ព្រលឹត​ដើម្បី​រង់ចាំ​បងប្អូន​ជនរងគ្រោះ​មក​ទទួល​យក​វិញ​៕
2014-08-01_095345

មតិយោបល់