ផ្ទះ ព័ត៌មានជាតិ Update៖ បុគ្គ...

Update៖ បុគ្គលិកហាងកាហ្វេម្នាក់ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

0

ភ្នំពេញ: កាលពីវេលាម៉ោង ២និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

១/ ភាគីរថយន្តមិនស្គាល់ម៉ាក (បើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ)
២/ ភាគីម៉ូតូម៉ាក់ HONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1B-1497 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីពេទ្យ ។
៣/ ភាគីម៉ូតូម៉ាក YAMAHA ពណ៌លឿង គ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ុក ចិត្រា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ បុគ្គលិកហាងកាហ្វេ មានទីលំនៅ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។

បច្ចុប្បន្នសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូទាំង២គ្រឿង ប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.