កណ្តាលៈ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាចន្លោះពីម៉ោង១០ដល់ ម៉ោង៦ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចដីចំការពោតចុងព្រែកបន្ទាយ ស្ពានលេខ២៧.ក្នុងភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល មានករណីបុរសម្នាក់រាយខ្សែលួសឆក់កណ្តុរបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់។
ជនរងគ្រោះមានឈ្មោះ យិន ណេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅៗភូមិឃុំកើតហេតុខាងលើ (ស្លាប់) ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល១០និង០០ នាទីជនរងគ្រោះឈ្មោះយិន ណេង បានចេញដំណើរពីផ្ទះទាំងស្ថានភាពស្រវឹងស្រា ទៅដីចំការពោតរបស់ខ្លួនតែម្នាក់ ឯងដើម្បីទៅរាយខ្សែរលួសដាក់ឆក់កណ្តុរ ។
លុះព្រឹកឡើងម៉ោងប្រហែលម៉ោង៦ព្រឹកឈ្មោះ ឡាង ស្រ៊ ដែលមានដីចំការពោតនៅក្បែរដី ជនរងគ្រោះនោះបានចេញ ពីផ្ទះទៅមើលដីចំការពោតរបស់ខ្លួន លុះពេលទៅដល់ស្រាប់
តែឃើញជនរងគ្រោះឆក់ខ្សែលួសដេកស្លាប់នៅដីរបស់ជនរង គ្រោះស្លាប់បាត់ទៅហើយ។
ឃើញដូចនោះឈ្មោះ ឡាង ស្រ៊ ក៏បានត្រឡប់មកផ្ទះវិញហើយជូនដំណឹងទៅក្រុមគ្រួសាររបស់ជនរងគ្រោះភ្លាមពេលនោះដែរក្រុមគ្រួសារជនរងគ្រោះក៏បាននាំគ្នាចុះទៅលើក យកសាកសពជនរងគ្រោះមកផ្ទះរួចហើយរាយការណ៍មកសមត្ថកិច្ច។
ក្រោយពេលសមត្ថកិច្ច ទទួលបានព៌ត័មានហើយ បានធ្វើការពិនិត្យសាកសព ឃើញមានស្លាកស្នាមដូចខាងក្រោម៖
១.ស្នាមខ្សែលួសឆក់ ចំម្រាមចង្អុលដៃនិងម្រាមកូនដៃ(ដៃខាងឆ្វេង)
២.ស្នាមខ្សែលួសឆក់ នៅខាងខ្នងផ្នែកកដៃ(ដៃខាងស្តាំ)
ក្រៅពីនេះពុំឃើញមានស្លាកស្នាមអ្វីផ្សេងៗទៀតទេ ។
តាមការសន្និដ្ឋានសពជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីដាក់ឆក់កណ្តុរ ។ ក្រោយពេលពិនិត្យសពជនរងគ្រោះរួច សមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់