កណ្ដាលៈ រថយន្តHYUNDAI មួយតោនកន្លះ ដែលជាប្រភេទរថយន្តទ្រុងឃ្លុបបិទជិត មួយគ្រឿង បើកបន្លំដឹកផ្ទុកសុត តែសុទ្ធតែឈើក្រញ៉ូងពេញរថយន្ត ត្រូវបានកម្លាំងសេដ្ឋកិច្ចខេត្តកណ្តាល ដឹកនាំដោយលោក លី សុជាតិ អនុប្រធានសេដ្ឋកិច្ចខេត្តកណ្តាល ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ផ្លូវលេខ១១៥ បំបែកពីផ្លូវ២១B សំដៅទៅផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោក លី សុជាតិ អនុប្រធានសេដ្ឋកិច្ចខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា
ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឧត្តមសេនីយន៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ក្រោយពីទទួលបានព័ត៌មានរាយការណ៍ កម្លាំងការិយាល័យ
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេតកណ្កាល បានស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាក HYUNDAI មួយតោនកន្លះ ជាប្រភេទរថយន្តទ្រុងឃ្លុបបិទជិត ផ្ទុកឈើក្រញ៉ូងពេញ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយបាន
ប្រគល់ជូនមន្រ្តី រដ្ឋបាលព្រៃឈើសង្កាត់ តាខ្មៅ ដើម្បីបន្តអនុវត្តតាមនីតិវិធី។
លុះនៅរសៀល ថ្ងែទី៨ ខែវិច្ឆិកា ២០១៦ ក្នុងការប្រគល់ជូនទៅមន្រ្តីរដ្ឋបាលព្រៃឈើរួមមាន រថយន្តម៉ាក HYUNDIA មួយគ្រឿងរួមនិងឈើប្រណីតក្រញ៉ូងចំនួន១,១៧៤ គីឡូក្រាមដើម្បីដោះស្រាយបន្ត និងចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/APR_gPfabsU
មតិយោបល់