ព័ត៌មានជាតិ

សិស្សអនុវិទ្យាល័យជាំក្សាន្តជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ម្នាក់ និងស្លាប់២នាក់នៅ ខេត្តព្រះវិហារ

ព្រះវិហារ: នៅវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចមុខផ្ទះសំណាក់ព្រះវិហារជ័យ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបង្កដោយសិស្សអនុវិទ្យាល័យជាំក្សាន្ត ៣នាក់ ជិះម៉ូតូបុកឡាន បណ្តាលឲ្យ២នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយជនរងគ្រោះទី១មានឈ្មោះ ប៊ុន លីកាណាក់ ភេទ ប្រុស អាយុ១៥ឆ្នាំ រស់នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី២ ឈ្មោះចម្រើន ណារុង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារ (ស្លាប់)ទី៣ឈ្មោះ កែវ សារ៉ាត់ ភេទ ប្រុស អាយុ ១៥ឆ្នាំ រស់នៅឃុំជាំក្សាន្ត
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ស្លាប់)ទាំងបីនាក់ជាសិស្សថ្នាក់ទី៨Dនៃអនុវិទ្យាល័យជាំក្សាន្ត ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាក់វែងនិងពិនិត្យជាក់ស្តែងយកសម្ភារទាំងសងខាងយកទៅរក្សារទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់