ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌ៧មករាឃាត់ជនសង្ស័យម្នាក់លួចទូរស័ព្ទដៃ

ភ្នំពេញ:យោងតាមផេក នគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង៦និង១០នាទីត្រង់ចំណុចផ្សារអូឡាំផ្យារជាន់ទី២ផ្លូវ២១៧ ភូមិ៧សង្កាត់វាលវង់ ខណ្ឌ៧មករា កម្លាំងនគរបាលខណ្ឌ៧មករាឃាត់ជនសង្ស័យម្នាក់លួចទូរស័ព្ទដៃ។

ជនសង្ស័យឈ្មោះណនប៉ុនច័ន្ធមិនាភេទប្រុសអាយុ២១ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ២១អឺ០ផ្លូវ៦១២ភូមិ២៣សង្កាត់បឹងកកទី២ខណ្ឌទួលគោក(ឃាត់ខ្លួនពិនិត្យទឹកនោមគ្មានសារធាតុញៀន)។

ជនរងគ្រោះឈ្មោះសៅគឹមមាឌភេទស្រីអាយុ២៩ឆ្នាំមុខរបរមន្ត្រីក្រសួងកសិកម្មស្នាក់នៅផ្ទះលេខ២០Aផ្លូវបេតុងភូមិកម្រៀងសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ។
វត្ថុតាងចាប់យកពីជនសង្ស័យទូរស័ព្ទ១គ្រឿងម៉ាកoppoមានស៊ីមលេខ០៩៨៥៣៧៩៥៩ជារបស់ជនរងគ្រោះ(បានប្រគល់ឲ្យជនរងគ្រោះវិញសម្ភារបាត់បង៖គ្មាន)។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

 

មតិយោបល់