ព័ត៌មានជាតិ

ភ្លើងប្រចណ្ឌ! ប្ដីយកពូថៅ កាប់ប្រហារប្រពន្ធរហូតដល់ស្លាប់

ពោធិ៍សាត់: នៅវេលាម៉ោង ៨និង ២០នាទីយប់ថ្ងៃទី ៦ខែឧសភា ឆ្នាំ២០១៩ មានករណីឃាតកម្មគិតទុជាមុន នៅចំណុផ្ទះជនរងគ្រោះ ស្ថិតនៅភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ យឿន សាវិន អាយុ៣៣ឆ្នាំ ភេទស្រី ជនជាតិខ្មែរ (ត្រូវជាប្រពន្ធ) ជនសង្ស័យឈ្មោះ ម៉ុន សាម៉ន អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (ជាប្តី) មានទីលំនៅភូមិឃុំកើតហេតុខាងលើ មានកូនចំនួន ០២នាក់ (ប្រុស)។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ត្រូវជនសង្ស័យកាប់ពីរពូថៅ ចំ.ក បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានទៅប្រាប់អ្នកជិតខាងថា៖ អញកាប់ប្រពន្ធ អញស្លាប់ហើយ។ ពេលនោះ ប្រជាពលរដ្ឋជិតខាង និងបងប្អូនជនរងគ្រោះ បានព័ទ្ធចាប់ចង និងហៅសមត្ថកិច្ច ជួយអន្តរាគមន៍ ។

មូលហេតុ៖ ប្រចណ្ឌប្រពន្ធ ចោទថា ប្រពន្ធមានសាហាយស្មន់។

បច្ចុប្បន្នជនសង្ស័យ បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំចាត់ការតាមនិតិវិធី៕

មតិយោបល់