ព័ត៌មានជាតិ

គ្រឿងចក្រឈូសសំរាមបើកបុកជញ្ជាំងសង្កត់យុវជនពីរនាក់ រងរបួសធ្ងន់

បន្ទាយមានជ័យៈ ជនយុវជនពីរនាក់បានរងរបួសធ្ងន់ ខណៈដែលគ្រឿងចក្ររបស់ក្រុមហ៊ុនប្រមូលសំរាមបើកបុកជញ្ជាំងស្តុកសំរាមផ្សាររាត្រី។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានឲ្យដឹងថា យុវជនដែលរងគ្រោះទី១.ឈ្មោះ ប៊ុន ហាយ អាយុ២២ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត(របួសបាក់ជើងស្ដាំ)។ ទី២.ឈ្មោះ តុង សុភ័ក្ត្រ អាយុ១២ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ ក្រុង ប៉ោយប៉ែត (របួសជើង និងក្បាល)។ នៅមុនពេលកើតហេតុជនរងគ្រោះបាននិងកំពុងឈរទិញបន្លែក្បែរ និងឃ្លាំងស្តុកសំរាម។ ហើយពេលកម្មករបញ្ជាគ្រឿងចក្រខុសបច្ចេកទេសក្នុងការប្រមូលសំរាមជ្រុលទៅបុកនឹងជញ្ជាំង បណ្តាលឲ្យបាក់សង្កត់លើជនរងគ្រោះតែម្តង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានអ្នកជិតខាងដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត រីឯគ្រឿងចក្រត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋានក្រុង ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់