ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកប្រធានាធិបតីតួកគី នឹងដាក់ទោសអ្នកដែលបានចូលរួមនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា

តួកគី: លោកប្រធានាធិបតីតួកគី Tayyip Erdogan បានឱ្យដឹងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា អ្នកដែលបានចូលរួមនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធានេះនឹងត្រូវទទួលទោស។ ការចេញផ្សាយដោយសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។

លោក Erdogan បានសង្កត់ធ្ងន់ថា បេសកកម្មដើម្បីសំអាតយោធាតួកគីបានពេញលេញនៃធាតុជនក្បត់បានចាប់ផ្តើម បន្ទាប់ពីការធ្វើរដ្ឋប្រហារ។ គាត់ត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សនៅឯព្រលានយន្តហោះ Ataturk ទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃសៅរ៍នេះ បានបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយដោយ NTV ។

លោកបាននិយាយទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ បន្ទាប់ពីយន្តហោះដឹកគាត់បានចុះចតនៅព្រលានយន្តហោះទីក្រុងអ៊ីស្តង់ប៊ុល។ លោកនាយករដ្ឋមន្ត្រីតួកគី Binali Yildirim បាននិយាយថា ស្ថានភាពនៅអង់ការ៉ានេះ​គឺនៅក្រោមការគ្រប់គ្រងយោធាមួយ​ផ្នែក​ធំ ហើយមនុស្សចំនួន ១២០នាក់ត្រូវបានចាប់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា ប្រហែល ១៥នាទីមុនពេលថ្លែងសាររបស់លោក​ នៅអគារសភាត្រូវបានវាយ​ប្រហារដោយគ្រាប់បែកជាច្រើនគ្រាប់ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសផងដែរ។ ហើយគ្មានតំបន់ហោះហើរឆ្លង​កាត់​ពីលើក្រុងអង់ការ៉ាបានឡើយ៕

មតិយោបល់