កំពត:ផ្ទុះឆេះក្លាយជាភ្លើង យ៉ាងសន្ធោសន្ធៅ ក្រោយរថយន្ត ២គ្រឿងបើកបរបញ្ច្រាសទិសគ្នា បានបុក យ៉ាងពេញទំហឹង ស្នូរដូចផ្ទុះគ្រាប់បែក ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចខាងលិចស្ពានដុកត្រុំលើ ផ្លូវជាតិលេខ៣ ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ។
ប្រភពពីសមត្ថកិច្ចស្រុកទឹកឈូ បានឲ្យដឹងថា ករណីបុកឆេះខាងលើ បានកើតឡើងរវាងរថយន្ដម៉ាកសាុំងយ៉ុង ពណ៌ស និងសាុំងយ៉ុងពណ៌លឿង បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យមានអ្នករងរបួសមួយចំនួនផងដែរ តែគ្មានអ្នកស្លាប់នោះទេ។
ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកទឹកឈូ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដើម្បីពន្លត់ភ្លើង៕
https://youtu.be/hbRJsgc9atc
https://youtu.be/wzz157wcva0
មតិយោបល់