ព័ត៌មានជាតិ

ករណីផ្ទុះមីនតោនបណ្ដាលឲ្យផ្អើលសមត្ថកិច្ច នៅខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យ: កាលពីវេលាម៉ោង ១១និង១៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងដីចម្ការមួយកន្លែង ត្រង់ចំណុចអូរហាសិបភូមិប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មានករណីអាប៊ុល១គ្រឿង ជាន់មីនតោនផ្ទុះដាច់ច្រវាក់ ខណ:កំពុងតែឈូសឆាយដីចម្ការ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់តៃកុងបើកគ្រឿងចក្រនោះទេ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ផ្ទុះមីនតោនខាងលើ បណ្តាលមកពីអាប៊ុល (ឈូសដី) ១គ្រឿង បើកបរដោយឈ្មោះ ដួង គារ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ​ខេត្តឧត្តរមានជ័យ បានបើកអាប៊ុលឈូសឆាយដីចម្ការកិនចំមីនតោន បណ្តាលឲ្យផ្ទុះខូចខាតដាច់ច្រវាក់អាប៊ុលផ្នែកខាងស្តាំ ចំណែកតៃកុងពុំមានរងរបួសឡើយ។

ក្រោយពីកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះប្រឡាយ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ដោយសង្កេតឃើញថា ពិតជាករណីផ្ទុះមីនតោនពិតប្រាកដមែន៕

មតិយោបល់