ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចកាបូបស្ពាយនិស្សិតម្នាក់ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនរំខានដល់សន្តិសុខសាលា

ភ្នំពេញ: ប្រជាពលរដ្ឋបានប្រាប់ Post News ថានៅវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចកាបូបស្ពាយកូនប្រុសរបស់គាត់ ត្រង់ចំណុចសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យកទៅបាត់ដោយសុវត្ថិភាព សម្ភារ:មានដូចជា៖
-កុំព្យូទ័រមានយួរដៃមួយ (ពណ៌ទឹកប្រាក់ ) ១៣អ៊ីង អេក្រង់ឆ្កូត ជាប់លេខកូដសម្ងាត់
-ទូរស័ព្ទមានពណ៌សលាយហ្គោល សេរី IPhone 6 Plus ស្រោមពីក្រៅពណ៌ទឹកប៊ិចក្រម៉ៅ ជាប់លេខកូដ
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយ
-ប័ណ្ណបើកបររថយន្តមួយ កាតធនាគារមួយ
-និងឯកសារសាលាសំខាន់ផ្សេងៗទៀត។

ជនរងគ្រោះសូមណូមពរទៅដល់សមត្ថកិច្ចខណ្ឌទួលគោក ជួយស្វែងរកកាបូបស្ពាយកូនគាត់ផង ប៉ុន្តែគាត់មិនបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលទេ ព្រោះមិនចង់មានរឿងវែងឆ្ងាយ៕

មតិយោបល់