ព័ត៌មានជាតិ

អាសូរណាស់! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រួមជាមួយក្មេងតូចស្លាប់របួសធ្ងន់ នៅខេត្តតាកែវ

តាកែវ: កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាង និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

ម៉ូតូម៉ាក កុបមូល សេ៥០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ០៩១៨ ត.ក.១ បើកបរដោយឈ្មោះ ឡោ ប៊ុន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិព្រៃបាយ ឃុំព្រៃបាយ ស្រុកកោះអណ្តែត ខេត្តតាកែវ របួសស្រាល រួមដំណើរជាមួយឈ្មោះ ចាន់ ផាត់ ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ស្លាប់នៅនឹងកន្លែងកើតហេតុ។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ពណ៌ស ពាកស្លាកលេខ ព្រះសីហនុ 3A-3137 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ បណ្ដាលមកពីរថយន្តបើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតបុកម៉ូតូពីក្រោយ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោង ចំណែកសពត្រូវាបានប្រគល់ជូនក្រុមគ្រួសារ​ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់