ព័ត៌មានជាតិ

ចុះបង្ក្រាបបទល្មើសនេសាទ និងរឹបអូសយកវត្ថុតាងដុតកម្ទេចចោល

​កណ្តាលៈ គណៈកម្មការចម្រុះស្រុកល្វាឯម ដឹកនាំដោយលោក កែវ វិបុល អភិបាលរងស្រុកល្វាឯម ធ្វើការ​​ចុះបង្ក្រាបបទល្មើសនេសាទជាក់ស្តែង​ ដោយ​រឹបអូស​បាន​វត្ថុតាងមួយចំនួន​ នៅ​ចំនុច​ព្រែកផ្លាញ ឃុំសំបួរ និងឃុំ ព្រែកឫស្សី កាល​ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។

ប្រភព​ឲ្យដឹងថា ប្រតិបត្តិការខាង​លើនេះ កម្លាំង​​បង្ក្រាប​បទ​ល្មើស​នេសាទ ​ដក​ហូតបាន​វត្ថុតាង​រួមមាន៖ ​ស្បៃមុង ២៥ មាត់លូ, របាំងស្បៃមុង ៧៥០ម៉ែត្រ, បង្គោលតូចធំ ៣៥០ដើម, លែងកូនត្រីចំរុះ ៥៣គីឡូចូលបឹងធម្មជាតិ។

ក្រោយ​ការបង្ក្រាប​ ឧបករណ៍​បទល្មើស​ ត្រូវ​បាន​ដុតកម្ទេចចោល​នៅហ្នឹងកន្លែង៕

មតិយោបល់