ព័ត៌មានជាតិ

សូមឲ្យរកឃើញឆាប់ៗផង! កូនដៃទូកនេសាទ ម្នាក់ ធ្លាក់ទឹក រកមិនទាន់ឃើញទេ

កោះកុង: អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឈ្មោះ ឡុញ ប៉ឺត ភេទ ប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិ ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានរាយការណ៍ថា កាលពីវេលាម៉ោង ១២និង៥០ នាទី យប់ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ មានកូនដៃទូក ១ នាក់ ឈ្មោះ ង៉ែត ភេទ ប្រុស ៣១ ឆ្នាំ បានធ្លាក់ ទឹក នៅចំណុច កោះក្រសា ឃុំភ្ញីមាស ស្រុកគីរីសាគរ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច សហការជាមួយ ម្ចាស់ទូកកំពុងស្វែងរកជនរងគ្រោះ មកដល់ពេលនេះ ពុំទាន់រកឃើញនូវឡើយ ៕

 

មតិយោបល់