ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានសូមប្រកាសសាជាថ្មីថា ក្រសួងមិនមាន បំណងបិទបណ្តាញ នាក់ទំនងសង្គមដែលងាយនឹងបង្កើតដោយមិនបាច់សុំច្បាប់អ្នកណា ងាយនឹងបញ្ជូន ព័ត៌មាន និងរូបភាពគ្រប់ប្រភេទ ដោយមិនបាច់គិតទៅដល់ក្រមសីលធម៌ វិជ្ជាជីវៈសារ ព័ត៌មាន ហើយដែល នៅលើពិភពលោកទាំងមូលអាចទទួលបាននោះ ។
ការប្រកាសបែបនេះបានធ្វើឡើងដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៣ និងទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ ២០១៤ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅទីស្តីការ ក្រសួងព័ត៌មាន ។
ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម ហ៊ុនឯកជន និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលបាន និងកំពុងពង្រឹងពង្រីកគុណ ភាព ប្រសិទ្ធភាព និងវិសាលភាព នៃការផ្សព្វផ្សាយរបស់ខ្លួនយ៉ាងផុលផុស និងមាន លក្ខណៈប្រកួតប្រជែងលើទីផ្សារ ក្នុងការផ្តល់សេវា ផ្តល់ព័ត៌មាន ការអប់រំ និងការកម្សាន្ត ជូនប្រជាពលរដ្ឋគ្រប់ទិសទី ។ ឯកឧត្តមមានប្រសាសន៍ថា ទន្ទឹមនឹងការរីកចម្រើននេះដែរ ក៏មានមធ្យោបាយផ្តល់ព័ត៌មានថ្មីមួយទៀតគឺបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, Twitter, Google, WhatsApp ដែលងាយនឹងបង្កើត ដោយមិនចាំបាច់សុំច្បាប់ អ្នកណា ងាយនឹងបញ្ជូនព័ត៌មាន និងរូបភាពគ្រប់ប្រភេទ ដោយមិនបានគិតទៅដល់ក្រម សីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ហើយដែលនៅលើពិភពលោកទាំងមូលអាចទទួលបាន ហើយត្រូវ បានមនុស្សជាច្រើននិយមប្រើប្រាស់យ៉ាងគំហុកក្នុង ឆ្នាំ ២០១៣ កន្លងមកនេះ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការលេចឡើងនូវបណ្តាញទំនាក់ទំនងសង្គមនេះ គឺវិញ្ញាសាមួយដ៏ស្មុគស្មាញសម្រាប់ក្រសួងព័ត៌មាន ព្រោះថា វាក៏មានជ្រុងវិជ្ជមាន និងអវិជ្ជ មានដើរទន្ទឹមគ្នា ។ ជ្រុងវិជ្ជមានគឺរហ័សងាយស្រួលនៅទីណា ពេលណាក៏បាន ហើយ ពិភពលោកទាំងមូល អាទទួល បានគ្រប់ទិន្នន័យ ដែលផ្សាយចេញពីបណ្តាញទាំងនេះ ។ ជ្រុងអវិជ្ជមានគឺអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងនោះ គ្មានសីលធម៌ ដោយ យកបណ្តាញទាំងនេះធ្វើជាវេទិកាជេរប្រមាថ មូលបង្កាច់ បំភ្លៃ បំផ្លើស ញុះញង់ អុជអាល បញ្ឆេះកំហឹង ប្រើពាក្យសំដីអសុរស ប្រើរូបភាពកាត់ត ប្រើរូបភាពអាសអាភាសគ្មានសីល ធម៌ ដែលផ្ទុយទាំងស្រុងទៅនឹងក្រមសីលធម៌ ផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាន ផ្ទុយពី ប្រពៃណីទំនៀម ទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជនកម្ពុជា ។ លើសពីនេះទៅទៀត អ្នកប្រើ ប្រាស់ បណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានឈានទៅដល់ ប្រមាថមើលងាយដល់ អង្គព្រះមហាក្សត្រ ដែលជាទីសក្ការៈ ហើយតាមស្មារតីនៃរដ្ឋធម្មនុញ្ញគ្មាននរណាម្នាក់អាច ប៉ះពាល់បានទៀតផង ដែលនេះជាវិញ្ញាសារមួយ ដែលយើងទាំងអស់គ្នាត្រូវពិនិត្យ ពិចារណា ។
នៅក្នុងសុន្ទកថាឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងទៀតថា ឆ្នាំ ២០១៣ កន្លងទៅនេះ យើង ទាំងអស់គ្នាបានបំពេញភារកិច្ចដ៏ឧតុង្គឧត្តមថ្លៃថ្លាក្នុងឋានៈ ជាអ្នកសារព័ត៌មាន ដែលជានិច្ច កាលធ្វើការក្រោមសម្ពាធនៃពេលវេលា ស្រេកឃ្លានដំណឹង ស្រេកឃ្លានរូបភាព ។ យើង នៅតែមានមោទនភាព ក្នុងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ព្រោះយើងជាភ្លើងពិល ឆ្លុះមើលគ្រប់ ទិដ្ឋភាពសង្គម ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ អ្នកអាន អ្នកទស្សនាបានយល់ ដឹងពីការពិត ព្រមទាំងជាអ្នកផ្តល់់សំឡេងដល់អ្នកដែលគ្មានសំឡេងទៀតផង ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏ បានសូមឲ្យមន្ត្រីនៃក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់បន្តនូវភារកិច្ចដ៏ឧតុង្គ ឧត្តមថ្លៃថ្លានេះតទៅទៀត ដើម្បីទទួលបានជោគជ័យលើសឆ្នាំកន្លងទៅនោះ៕

ប្រភព៖ AKP
មតិយោបល់