ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅមុននេះបន្តិច មានករណីឆេះរថយន្ត ម៉ាកអូឌី ស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-7807 នៅផ្លូវ៤៦០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កើតហេតុវេលាម៉ោង ១ និង៥៩នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។ រថយន្តខាងលើ សង្ស័យជារបស់មន្ត្រីប៉ូលិសខណ្ឌមានជ័យម្នាក់។
មូលហេតុ៖ សង្ស័យឆ្លងចន្តរអគ្គិសនី ក្រោយកើតហេតុ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានធ្វើការបាញ់ពន្លត់រលត់ទាំងស្រុង៕


មតិយោបល់