ព័ត៌មានជាតិ

នគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនក្រុមអ្នកញៀនល្បែងជល់មាន់ ១០នាក់ទៅតុលាការ

ភ្នំពេញៈ ក្រុមអ្នកញៀនល្បែងឆ្លៀតឱកាសលួចណាត់ប្រជុំផ្តុំគ្នាប្រជល់មាន់ចំនួន ១០នាក់ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូននាំខ្លួនទៅតុលាការ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះដើម្បីបន្តនីតិវិធីច្បាប់ ។

តាមនគរបាលបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ចំនួន ១០នាក់ ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ឃាត់ខ្លួនកន្លងមក ហើយនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ជនសង្ស័យទាំង១០នាក់ ត្រូវបានបញ្ជូនទៅតុលាកាក្រុងភ្នំពេញ ដើម្បីចោទសួរដាក់បន្ទុក ឬយ៉ាងណា សម្រេចតុលាការ ។

តាមប្រជាពលរដ្ឋ បានលើកឡើងក្រុមមនុស្សអ្នកញៀនល្បែងប្រជល់មាន់ បច្ចុប្បន្ន ច្រើនតែណាត់ផ្តុំគ្នា លួចជល់តាមដីវាល ដីឡូតិ៍ទំនេរ តែទោះជាយ៉ាងណាក្តី ក្នុងអ្នកឆ្លៀតលួចណាត់លេងល្បែងស៊ីសងទាំងនោះ ត្រូវសមត្ថកិច្ច តាមបណ្តាខណ្ឌក្នុងរាជធានី បង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ៕

មតិយោបល់